Sunday, May 6, 2012

ក្រុមហ៊ុន Facebook ជំរុញ IPO ទៅ​មុខ​តម្លៃកំណត់ជាង៧០ពាន់​លាន​ដុល្លារ

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៥០

ទំព័រ ព័ត៌មានវិទ្យា
ក្រុមហ៊ុន Facebook នៅថ្ងៃព្រហស្បតិ៍ ទី ៣ ឧសភា បាន កំណត់ចន្លោះតម្លៃការបោះ​ផ្សាយ​​​លក់​​មូល​បត្រ​កម្មសិទ្ធិលើកដំបូងជា​ សាធារណៈ(IPO)របស់ខ្លួនចំនួនពី៧០ពាន់លាន​ដុល្លារទៅ៨៧,៥ពាន់លានដុល្លារ ។

ចំណែកអត្រាតម្លៃហ៊ុននៅចន្លោះពី២៨​ដុល្លារទៅ៣៥ដុល្លារ ដែលវានឹងធ្វើឲ្យអត្រាតម្លៃ​របស់​ក្រុមហ៊ុនទាបជាងការព្យាករ​​ចំនួន​១០០​​ពាន់ ​លានដុល្លារដែលជាបណ្តាញសង្គមដ៏ធំ បំផុត​ក្នុងពិភពលោក ។
ការលក់ភាគហ៊ុនចំនួន៣៣៧លានហ៊ុន នឹង​បង្កើតបានប្រាក់ចំនួន១០,៦ពាន់លានដុល្លារ ធ្វើឲ្យក្រុមហ៊ុន Facebook ក្លាយជា​ក្រុម​ហ៊ុន​ដែល​មានIPOច្រើនបំផុតនៃក្រុមហ៊ុនបច្ចេកវិទ្យា និង​ក្លាយជាក្រុមហ៊ុនមួយដ៏ធំបំផុតនៅលើ​ទឹក​ដី​អាមេរិក​។
ដំណើរការចំណូលសម្រាប់ក្រុមហ៊ុន Facebook ក្នុងតម្លៃនោះនឹងត្រូវចំណាយ​អស់​៥,៦​ពាន់លានដុល្លារមិនរាប់បញ្ចូលថ្លៃឈ្នួល និងកម្រៃ​ជើង​សា ក៏ដូចជាភាគហ៊ុនចំនួន​១៥៧​លានហ៊ុន នឹងត្រូវលក់ពីម្ចាស់។​ នេះបើ​យោង​តាម​ការបំពេញបែបបទជាមួយគណៈ​កម្មាធិការ​មូលបត្រ​ ។
ការជួញដូរត្រូវ​គេរំពឹងថានឹងចាប់ផ្តើម នៅ​ថ្ងៃទី១៨ ឧសភា។ ក្រុមហ៊ុនមូលបត្រឯកជន​ចំនួន​ពីរថា ភាគហ៊ុនក្រុមហ៊ុន Facebook ត្រូវ​បានព្យាករ​ថាមានតម្លៃជាង៤៤ដុល្លារ ។ បើទោះជាសំណើតម្លៃរបស់ក្រុមហ៊ុន Facebook ទាបជាងការព្យាករក្តី ក៏ក្រុមហ៊ុន​បណ្តាញ​​សង្គមមួយនោះនៅតែមានតម្លៃខ្ពស់ លើក្រុមហ៊ុនវេ៉បសាយផ្សេងៗក្នុងពេល IPO ដែលអត្រាខ្ពស់បំផុត គឺក្រុមហ៊ុន Google​ក្នុង តម្លៃ២៣លានដុល្លារកាលពីឆ្នាំ២០០៤​ ។
វានឹងធ្វើឲ្យក្រុមហ៊ុនFacebook នៅតែមាន​ដើម​ទុន​ក្រោមក្រុមហ៊ុនAmazon.com​ តែ​​​មាន​ដើមទុនលើស​ក្រុមហ៊ុន​Hewlett​-​Packard Co ។តម្លៃនៅតែអាចផ្លាស់ប្តូរនាពេលខាងមុខនៃ​សំណើ អាស្រ័យតាមតម្រូវ​ការពីម្ចាស់ធនាគារ​វិនិយោគ ។
លោកLou Kerner អ្នកវិភាគឯករាជ្យ​​យ៉ាង​ពិសេស​នៃក្រុមហ៊ុនFacebook ​សង្ឃឹមថា ភាគ​ហ៊ុន​នឹងកើនឡើងពី៣៨ដុល្លារ​ទៅ៤០ដុល្លារ ។
លោកបន្តថា ពួកគេប្រហែលដាក់វាឲ្យទាប​បន្តិច​ក្នុង​ដំណាក់កាលដំបូង ដើម្បីអាចឲ្យពួកគេ ដំឡើងភាគហ៊ុន និងបង្កើត​កម្តៅភាគ​ហ៊ុន ។ម្ចាស់ភាគហ៊ុនធំនឹងជាស្ថាបនិកក្រុមហ៊ុនFacebook លោកMark Zuckerberg ដែល​មានភាគ​ហ៊ុន៥៧,៣ភាគ​រយ​និយាយថា ភាគ​ហ៊ុនក្នុងដៃរបស់គាត់នឹងមានតម្លៃ១៨,៧ពាន់​លានដុល្លារ ។
គោលគំនិតក្នុងការដាក់បញ្ចូលក្រុមហ៊ុនក្នុង ផ្សារហ៊ុនគឺដើម្បី​បង្កើតទីផ្សារសាធារណៈ សម្រាប់​ភាគហ៊ុនធម្មតាកម្រិតA ហើយបន្ត​អាច​មានលទ្ធភាពទៅថ្ងៃមុខក្នុងការវាយលុកទីផ្សារ​ហ៊ុនសាធារណៈ ដើម្បីទទួលបាននូវការបន្ថែម​ដើម​ទុន និងសម្រួលដល់​ការ​បែង​ចែក​ការលក់​ភាគ​ហ៊ុនរបស់ម្ចាស់ភាគហ៊ុន។​ ចំនួនអ្នក​ប្រើ​ប្រាស់​Facebook​បានកើនឡើងដល់ទៅ៩០១ ។ ក្រុមហ៊ុនFacebook កំពុងឈានមុខក្នុង​បណ្តាញ​សង្គមលើគ្រប់ប្រទេស ហើយប្រទេស​ដែល​គួរ​ឲ្យកត់​សម្គាល់មានប្រទេសចិន និងរុស្ស៊ី ៕

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews