Sunday, May 6, 2012

អ៊ីតាលី​​ដាក់​​ឱ្យ​ប្រើ​ប្រាស់​​នាវា​​កម្សាន្ត​​​យក្ស​​ថ្មី​មួយ​គ្រឿង​

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៥៣

នាវា​​​កម្សាន្ត​​​យក្សថ្មី​របស់​​​​អ៊ីតាលី​
គេហទំព័របរទេស
នាវា​​​កម្សាន្ត​​​យក្សថ្មី​របស់​​​​អ៊ីតាលី​

ទំព័រ ព្រឹត្ដិការ​ណ៏អន្តរជាតិ

ជិត​៤ខែ​​​​ក្រោយ​​ការលិច​​នាវា​កម្សាន្ត​​ យក្ស​ឈ្មោះ​ COSTA CONCORDIA ​នាវា​​​កម្សាន្ត​​​​យក្សថ្មី​​មួយ​របស់​​ក្រុមហ៊ុន​​COSTA CROCIERE ​​របស់​​អ៊ីតាលី​​​បាន​​បើក​​​សម្ពោធ​​​ដាក់​ឱ្យ​​ប្រើ​​ប្រាស់​​​កាលពី​ ថ្ងៃទី​​​៥ឧសភា​នៅ​ក្រុង​​​​វេនីស ។ ​​នាវា​​កម្សាន្ត​​​យក្ស​​ថ្មី​​របស់​​​ក្រុម​​​ហ៊ុន​​​​នោះឈ្មោះ​​ COSTA FASCINOSA ។
ខណៈដែល​​​ខាងផ្នែក​​នាវា​​កម្សាន្ត​​​នៅ​​អ៊ីតាលី​​ ត្រូវ​រង​ការ​ប៉ះពាល់​​ដោយ​សារគ្រោះ​​មហន្តរាយ​​នាវា​​កាលពី​ថ្ងៃទី​​១៣ មករា​​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​៣២​​នាក់​​ក៏ដោយ​ ​ក៏នាវា​​ COSTA CROCIERE ​ជា​នាវា​​ទេសចរណ៍​​​ប្រភេទ​​លេខមួយ​នៅ​អឺរ៉ុប​​ត្រូវបាន​បង្ហាញ​​និង​ដាក់​ ​​ឱ្យ​​ប្រើប្រាស់​​ដែរ ។​
​​ពេល​បុក​ប៉ះនឹង​​​ផ្ទាំងថ្ម​​មួយ​នៅពីមុខ​​កោះ​ GIGLIO ​នៅ TOSCANE ​ប្រទេស​អុីតាលី​​ពេល​​បើក​​មក​ក្បែរ​​ច្រាំងនាវា​កម្សាន្ត​យក្ស COSTA CONCORDIA ដឹក​មនុស្ស​ដល់​ទៅ​​​​៤.២២៩​នាក់ ក្នុង​នោះ​មាន​​​​អ្នក​ទេសចរ​៣.២០០​​​នាក់​​ និង​​សមាជិក​​ក្រុម​នាវិក​​ជាង​១.០០០​នាក់ ។​
​ក្នុង​ពិធី​ដាក់​ឱ្យ​ប្រើ​ប្រាស់​​នាវា​​កម្សាន្ត​​ យក្សថ្មី​ ម្ចាស់​​ក្រុម​ហ៊ុន​​ COSTA CROCIERE  លោក​​PIER LUIGI FOSCHI អះអាង​​កាលពី​​​ថ្ងៃទី​៥ ឧសភា​​ថា គ្រោះ​ថ្នាក់​​បែបនេះ​នឹងលែង​កើតមាន​ទៀត​ហើយ ៕

បោះ​ឆ្នោត​ប្រធានាធិបតី​​បារាំងជុំទី​​​​2

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៥១

នៅ​​ការិយាល័យ​​​​បោះឆ្នោត​មួយ
គេហទំព័របរទេស
នៅ​​ការិយាល័យ​​​​បោះឆ្នោត​មួយ
ទំព័រ ព្រឹត្ដិការ​ណ៏អន្តរជាតិ

​ការិយាល័យ​​​បោះ​ឆ្នោត​​ទាំងឡាយ​​​បាន​បើក​ ទ្វារ​​​នា​ថ្ងៃទី​៦ឧសភា​ចាប់ពី​​ម៉ោង​៨ព្រឹក​​ម៉ោង​ក្នុង​ស្រុក​​ទៅ​​នៅ​ ប្រទេស​បារាំង​​ ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​​សម្រាប់​​​​ការ​បោះ​ឆ្នោត​​ជុំទី២​ ដែល​​​អ្នក​បោះ​​​ឆ្នោតត្រូវ​​​សម្រេច​​ជ្រើសរើស​​​រវាង​​បេក្ខជន​​២​រូប​​ គឺលោក​​ហ្វ្រង់​​​​ស្វ័រ​​​ហូឡង់ និង​​​លោក​​នីកូ​ឡាស់​សាកូហ្ស៊ី ។​​ការិយាល័យ​​បោះ​ឆ្នោត​​ត្រូវ​​បើក​​​រហូតដល់​​ម៉ោង​​១៨​ហើយ​អាច​​​ រហូតដល់​​ម៉ោង​​២០​ក្នុង​​​ទី​ក្រុង​​ធំៗ​ ពិសេស​​ក្រុង​​ប៉ារីស​ និង​​តំបន់​​ប៉ារីស។​
​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​បារាំង​​ទាំង​៤៦​​លាន​ នាក់​ មាន​ជាច្រើន​ពាន់​នាក់​​រស់​នៅ​​​ឯបរ​ទេស និង​​នៅ​ឯនាយ​សមុទ្រ​​ ដោយ​​ពួក​អ្នក​​​​​ទាំងនោះ​​​អាច​​ចាប់​ផ្តើម​​បោះ​ឆ្នោត​​​ចាប់ពី​​វេលា​​ ថ្ងៃត្រង់​​​ម៉ោង​ក្នុង​​ក្រុង​ប៉ារីស​​ថ្ងៃទី​៥​ឧសភា​​​ទៅ​។​
លទ្ធផល​នៃការ​​បោះ​ឆ្នោត​​​​នេះអាច​ដឹង​​នា​វេលា​​​ ម៉ោង​​២០​ម៉ោង​​​នៅ​​ក្រុងប៉ារីស ហើយ​​លទ្ធផល​​មួយ​​ផ្នែក​​នៅ​​​​ពុំ​ទាន់​អាច​ផ្សាយ​​ រួច​​ច្បាប់​​​ហាមឃាត់​​មិនឱ្យ​​​មាន​ការ​​​ស្ទាប​ស្ទង់​​​​មតិ​ពី​​ហិប​ ឆ្នោត​​​​ឬ​​ដោយ​ម៉ាស៊ីន​​ឃោសនា​​​ឡើយ ៕​

គ្រោះ​ថ្នាក់​​ចរាចរណ៍​​2នៅ​​ចិន​​ស្លាប់​12នាក់​

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៤៩

ទិដ្ឋភាព​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍
គេហទំព័របរទេស
ទិដ្ឋភាព​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍
ទំព័រ ព្រឹត្ដិការ​ណ៏អន្តរជាតិ

យោងតាម​​​ទីភ្នាក់​ងារ​ព័ត៌​មានចិន​​​ស៊ីនហួ​ ​ថា មនុស្ស​​​១២នាក់​​បានត្រូវ​ស្លាប់​​ហើយ​១៩​នាក់​​ទៀត​​​ត្រូវរបួស​​ក្នុង​ គ្រោះ​ថ្នាក់​ចរាចរណ៍​​២ដែល​​​កើត​មាន​​​កាលពី​ថ្ងៃទី​៥ឧសភា​​​​តាម​​ផ្លូវ​ ថ្នល់​​​​មួយ​ក្នុង​ខេត្ត​យុន​ណាន់​ ​ភាគ​និរតី​​​ចិន ។​
លោក​​​លី​​ហ្សុង​​ហៃ អ្នក​ទទួល​ខុសត្រូវ​​ម្នាក់​​នៃប៉ូលិស​​​ចរាចរណ៍​​​​មូល​ដ្ឋានបញ្ជាក់​ថា​ មនុស្ស​៣​នាក់​​ស្លាប់​​​​ហើយ​​២នាក់​ទៀត​ត្រូវ​​​របួស​ក្រោយ​ការ​បុកគ្នា​​ រវាង​រថយន្ត​កាំមីញ៉ុង​​មួយ​​​​និង​រថយន្ត​មួយគ្រឿង​​​ទៀត​​កាលពី​ថ្ងៃទី​ ៥ឧសភា​ វេលា​ម៉ោង​​១៦​និង​​៣​នាទី​​ក្នុង​តំបន់​​នៃស្រុក​យីលៀង ​តាម​ផ្លូវ​​​ថ្នល់​​រវាងក្រុង​​សាន​ទូ​និង​គុន​មិញ ។​
តាម​ផ្លូវ​​​ថ្នល់​​នេះដែរ ចម្ងាយ​​១២​​៥​ម៉ែត្រ​​​ពីកន្លែង​គ្រោះថ្នាក់​នេះ​មាន​ការ​​​បុក​បន្ត​ កន្ទុយ​គ្នា​​របស់​​​រថយន្ត​​ដល់​​ទៅ​១១គ្រឿង​​កើត​មាន​​តែ​​១៤​​នាទី​ក្រោយ ​​​គ្រោះ​ថ្នាក់​​​ទីមួយ​ដោយ​ក្នុង​ការបុក​​បន្ត​កន្ទុយ​គ្នា​​​នោះ​​បណ្តាល ​ឱ្យ​មនុស្ស​ស្លាប់​​៩​នាក់​​ និង​របួស​​​១៧​នាក់​ ។ ពួកអ្នក​​​របួស​​ត្រូវ​បាន​បញ្ជូន​​​ទៅ​កាន់​មន្ទីរពេទ្យ​ ៕​

ប្រទេសផលិតប្រេងច្រើន​បំផុតក្នុង​លោក

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៤៥

ទំព័រ សេដ្ឋកិច្ច​សាកល
អ្នកជំនាញនិយាយថា តម្លៃ​ប្រេង​ថ្លៃ​ហួស​មាឌ មួយផ្នែក​ធំមកពីមាន​ការបារម្ភថា ប្រទេស​អ៊ីរ៉ង់នឹងបិទផ្លូវ​សមុទ្រ Strait Of Hormuz  ជា​ការ​ឆ្លើយ​តប​​​ចំ​ពោះ​សហរដ្ឋអាមេរិក​និង​ទ្វីប​អឺរ៉ុប​ដែលប្រឆាំងនឹង​ កម្មវិធីនុយក្លេអ៊ែររបស់​ខ្លួន ។

ប្រទេសអ៊ីរ៉ង់ជាប្រទេសផលិតប្រេងធំបំផុត១​ក្នុងពិភពលោក អាចរង្គោះរង្គើដោយ​សារ​ព្រិត្តិការណ៍​នយោ​បាយ​ ​តួយ៉ាង​ដូច​ជា​ព្រឹត្តិ​ការណ៍​រំជើបរំជួលក្នុងប្រទេសលីប៊ីក្នុង​ឆ្នាំ​២០១១ ។ នាពេលនោះ ប្រទេសលីប៊ីស្ថិតក្នុង​លំដាប់​លេខ​១៧ ​ក្នុងនាមជាប្រទេសផលិត​ប្រេង​ធំបំផុតក្នុង​លោក តែបច្ចុប្បន្ន​​ស្ថិត​នៅ​លំដាប់​លេខ២៥ ។ដើម្បីងាយ​​យល់​ពីការ​ប៉ះ​ពាល់​ទីផ្សារ​ប្រេង​ពិភព​លោក ចំណុច​សំខាន់​ដែល​​ត្រូវ​តាមដាន គឺ​ចំនួន​នៃការផលិតប្រេងប្រចាំថ្ងៃរបស់​ប្រទេស​មួយនោះ ។ ទិន្នន័យរបស់​ស្ថាប័ន​ព័ត៌​មាន​ថាមពល ​​(EIA)​ ដែលជាផ្នែកមួយ​នៃក្រសួង​ថាម​ពល​អាមេរិក និងបណ្តាញសារព័ត៌មាន CNBC ក៏យកការផលិតប្រេងធំបំផុតរបស់​ប្រទេស​មួយ​ជាមូលដ្ឋានក្នុង​ការ​តាម​ដាន​ដែរ​ ។
យោងតាម EIA​ បាន​ឱ្យ​ដឹង​ថា ការ​បូម​ប្រេង​ក្នុង​ពិភព​លោករាល់ថ្ងៃមានចំនួន៨៨,៧៦​លាន​បា​រ៉ែល ។ ប្រទេសនៅតំបន់មជ្ឈិម​បូព៌ា​​កាន់កាប់​ការ​ផលិតប្រេង៣១ភាគរយ អាមេរិក​ខាង​ជើង​២០​ភាគ​រយ  តំបន់ Eurasia ១១ភាគ​រយ តំបន់អាហ្វ្រិក​ អាស៊ី និង​តំបន់​អូសេអានី៩​ភាគ​​រយ តំបន់កណ្តាល ភាគខាងត្បូងអាមេរិក និងអឺរ៉ុប៥ភាគរយ ។ ខាងក្រោមនេះជាឈ្មោះ​ប្រទេសដែលផលិត​ប្រេងច្រើនបំផុតក្នុងពិភពលោក៖
១. ប្រទេសអារ៉ាប់ប៊ីសាអូឌីត
ចំនួនប្រេងផលិតប្រចាំថ្ងៃ១១,៧៥លាន ​បារ៉ែល នាំ​ចេញ​​​ទៅ​កាន់ពិភព​លោក​ចំនួន​១៣,២៤ភាគរយ និង​នាំចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិកចំនួន១,៤២លានបារ៉ែលក្នុងមួយ​ថ្ងៃខណៈ​​ ប្រេងបម្រុង​​មាន​ចំនួន២៦២,៦ពាន់​លានបារ៉ែល ។
២.សហរដ្ឋអាមេរិក
ចំនួនប្រេងផលិតប្រចាំថ្ងៃ១០,៥៩លាន ​​   បា​រ៉ែល នាំ​ចេញ​ទៅ​កាន់ពិភពលោក​ចំនួន​១១,៩៤​​ភាគរយ និង​មាន​ប្រេងបម្រុង​ចំនួន​២០,៦៨​ពាន់​លានបារ៉ែល ។
៣.ប្រទេសរុស្ស៊ី
ចំនួនប្រេងផលិតប្រចាំថ្ងៃ១០,៣លាន ​បារ៉ែលនាំ​ចេញ​​ទៅ​កាន់ពិភពលោក​ចំនួន​១១,៦៤​ភាគរយ និង​​នាំចេញ​ទៅកាន់​សហរដ្ឋ​អាមេរិកចំនួន៥៧២.០០០បារ៉ែលក្នុងមួយថ្ងៃ ខណៈប្រេងបម្រុង​មាន​ចំនួន៦០ពាន់លាន​បារ៉ែល ។
៤.ប្រទេសចិន
ចំនួនប្រេងផលិតប្រចាំថ្ងៃ៤,១៩លាន ​បារ៉ែល នាំ​ចេញ​ទៅ​កាន់ពិភពលោកចំនួន៤,៧​ភាគ​រយ និង​​នាំចេញ​ទៅកាន់សហរដ្ឋ​អាមេរិក​ចំនួន២.០០០បារ៉ែលក្នុងមួយថ្ងៃ ខណៈ​ប្រេង​បម្រុង​​មាន​ចំនួន២០,៣៥​ពាន់​លាន​បារ៉ែល។
៥.ប្រទេសអ៊ីរ៉ង់
ចំនួនប្រេងផលិតប្រចាំថ្ងៃ៤,១៣លាន ​​​     បា​រ៉ែល នាំ​ចេញ​ទៅ​កាន់ពិភពលោក​ចំនួន​៤,៦​ភាគ​រយ តែ​​​គ្មានការនាំចេញទៅកាន់​សហរដ្ឋ​អាមេរិក​ទេ ខណៈ​ប្រេងបម្រុង​មាន​ចំនួន​១៣៧​ពាន់​លានបារ៉ែល ។
៦.ប្រទេសកាណាដា
ចំនួនប្រេងផលិតប្រចាំថ្ងៃ៣,៩២លាន ​ បា​រ៉ែល នាំ​ចេញ​​ទៅ​កាន់ពិភពលោ​កចំនួន​៤,៤​ភាគ​រយ និង​នាំចេញ​ទៅកាន់សហរដ្ឋអាមេរិក​ចំនួន​៣,០១លានបារ៉ែលក្នុងមួយថ្ងៃ ខណៈ​ប្រេងបម្រុង​មាន​ចំនួន១៧៥,២១​ពាន់​លាន​បារ៉ែល ។
៧.ប្រទេសអារ៉ាប់អេមីរ៉ាតអារ៉ាប់រួម
ចំនួនប្រេងផលិតប្រចាំថ្ងៃ៣,២៣លាន ​ បា​រ៉ែល នាំ​ចេញ​ទៅ​កាន់ពិភពលោកចំនួន​៣,៦​ភាគ​រយ និង​នាំចេញទៅកាន់សហរដ្ឋ​អាមេរិក​ចំនួន​៣៥.០០០បារ៉ែលក្នុងមួយថ្ងៃ ខណៈ​ប្រេងបម្រុងមាន​​​ចំនួន៩៧,៨ពាន់លានបារ៉ែល ។
៨.ប្រទេសម៉ិចស៊ិក
ចំនួនប្រេងផលិតប្រចាំថ្ងៃ២,៩៥លាន បា​រ៉ែល នាំ​ចេញ​ទៅ​កាន់ពិភពលោកចំនួន​៣,៣​ភាគរយ និង​នាំចេញ​ទៅ​កាន់​សហ​រដ្ឋអា​មេ​រិក​ចំនួន​១,១១លានបារ៉ែលក្នុងមួយថ្ងៃ ខណៈ​ប្រេង​បម្រុង​មាន​ចំនួន១០,៤២ពាន់​លានបារ៉ែល ។
៩.ប្រទេសប្រេស៊ីល
ចំនួនប្រេងផលិតប្រចាំថ្ងៃ២,៨លានបារ៉ែលនាំ ​ចេញ​ទៅ​កាន់ពិភពលោកចំនួន​៣,១៥​ភាគ​រយ និង​នាំចេញទៅ​កាន់សហរដ្ឋ​អាមេរិក​ចំនួន​៣២១.០០០បារ៉ែល ខណៈ​​ប្រេង​បម្រ​ុង​​មាន​ចំនួន​១២,៨៦​ពាន់លានបារ៉ែល ។
១០.ប្រទេសគុយវ៉ែត
ចំនួនប្រេងផលិតប្រចាំថ្ងៃ២,៧៥លាន ​បារ៉ែល នាំ​ចេញ​ទៅ​កាន់ពិភពលោក​ចំនួន​៣,១​ភាគរយ និង​​នាំចេញ​ទៅកាន់សហរដ្ឋអាមេ​រិក​ចំនួន៣៥២.០០០បារ៉ែលក្នុងមួយថ្ងៃ ខណៈ​ប្រេង​បម្រុងមាន​​​ចំនួន១០៤ពាន់លានបារ៉ែល ៕
 

ក្រុមហ៊ុន Facebook ជំរុញ IPO ទៅ​មុខ​តម្លៃកំណត់ជាង៧០ពាន់​លាន​ដុល្លារ

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៥០

ទំព័រ ព័ត៌មានវិទ្យា
ក្រុមហ៊ុន Facebook នៅថ្ងៃព្រហស្បតិ៍ ទី ៣ ឧសភា បាន កំណត់ចន្លោះតម្លៃការបោះ​ផ្សាយ​​​លក់​​មូល​បត្រ​កម្មសិទ្ធិលើកដំបូងជា​ សាធារណៈ(IPO)របស់ខ្លួនចំនួនពី៧០ពាន់លាន​ដុល្លារទៅ៨៧,៥ពាន់លានដុល្លារ ។

ចំណែកអត្រាតម្លៃហ៊ុននៅចន្លោះពី២៨​ដុល្លារទៅ៣៥ដុល្លារ ដែលវានឹងធ្វើឲ្យអត្រាតម្លៃ​របស់​ក្រុមហ៊ុនទាបជាងការព្យាករ​​ចំនួន​១០០​​ពាន់ ​លានដុល្លារដែលជាបណ្តាញសង្គមដ៏ធំ បំផុត​ក្នុងពិភពលោក ។
ការលក់ភាគហ៊ុនចំនួន៣៣៧លានហ៊ុន នឹង​បង្កើតបានប្រាក់ចំនួន១០,៦ពាន់លានដុល្លារ ធ្វើឲ្យក្រុមហ៊ុន Facebook ក្លាយជា​ក្រុម​ហ៊ុន​ដែល​មានIPOច្រើនបំផុតនៃក្រុមហ៊ុនបច្ចេកវិទ្យា និង​ក្លាយជាក្រុមហ៊ុនមួយដ៏ធំបំផុតនៅលើ​ទឹក​ដី​អាមេរិក​។
ដំណើរការចំណូលសម្រាប់ក្រុមហ៊ុន Facebook ក្នុងតម្លៃនោះនឹងត្រូវចំណាយ​អស់​៥,៦​ពាន់លានដុល្លារមិនរាប់បញ្ចូលថ្លៃឈ្នួល និងកម្រៃ​ជើង​សា ក៏ដូចជាភាគហ៊ុនចំនួន​១៥៧​លានហ៊ុន នឹងត្រូវលក់ពីម្ចាស់។​ នេះបើ​យោង​តាម​ការបំពេញបែបបទជាមួយគណៈ​កម្មាធិការ​មូលបត្រ​ ។
ការជួញដូរត្រូវ​គេរំពឹងថានឹងចាប់ផ្តើម នៅ​ថ្ងៃទី១៨ ឧសភា។ ក្រុមហ៊ុនមូលបត្រឯកជន​ចំនួន​ពីរថា ភាគហ៊ុនក្រុមហ៊ុន Facebook ត្រូវ​បានព្យាករ​ថាមានតម្លៃជាង៤៤ដុល្លារ ។ បើទោះជាសំណើតម្លៃរបស់ក្រុមហ៊ុន Facebook ទាបជាងការព្យាករក្តី ក៏ក្រុមហ៊ុន​បណ្តាញ​​សង្គមមួយនោះនៅតែមានតម្លៃខ្ពស់ លើក្រុមហ៊ុនវេ៉បសាយផ្សេងៗក្នុងពេល IPO ដែលអត្រាខ្ពស់បំផុត គឺក្រុមហ៊ុន Google​ក្នុង តម្លៃ២៣លានដុល្លារកាលពីឆ្នាំ២០០៤​ ។
វានឹងធ្វើឲ្យក្រុមហ៊ុនFacebook នៅតែមាន​ដើម​ទុន​ក្រោមក្រុមហ៊ុនAmazon.com​ តែ​​​មាន​ដើមទុនលើស​ក្រុមហ៊ុន​Hewlett​-​Packard Co ។តម្លៃនៅតែអាចផ្លាស់ប្តូរនាពេលខាងមុខនៃ​សំណើ អាស្រ័យតាមតម្រូវ​ការពីម្ចាស់ធនាគារ​វិនិយោគ ។
លោកLou Kerner អ្នកវិភាគឯករាជ្យ​​យ៉ាង​ពិសេស​នៃក្រុមហ៊ុនFacebook ​សង្ឃឹមថា ភាគ​ហ៊ុន​នឹងកើនឡើងពី៣៨ដុល្លារ​ទៅ៤០ដុល្លារ ។
លោកបន្តថា ពួកគេប្រហែលដាក់វាឲ្យទាប​បន្តិច​ក្នុង​ដំណាក់កាលដំបូង ដើម្បីអាចឲ្យពួកគេ ដំឡើងភាគហ៊ុន និងបង្កើត​កម្តៅភាគ​ហ៊ុន ។ម្ចាស់ភាគហ៊ុនធំនឹងជាស្ថាបនិកក្រុមហ៊ុនFacebook លោកMark Zuckerberg ដែល​មានភាគ​ហ៊ុន៥៧,៣ភាគ​រយ​និយាយថា ភាគ​ហ៊ុនក្នុងដៃរបស់គាត់នឹងមានតម្លៃ១៨,៧ពាន់​លានដុល្លារ ។
គោលគំនិតក្នុងការដាក់បញ្ចូលក្រុមហ៊ុនក្នុង ផ្សារហ៊ុនគឺដើម្បី​បង្កើតទីផ្សារសាធារណៈ សម្រាប់​ភាគហ៊ុនធម្មតាកម្រិតA ហើយបន្ត​អាច​មានលទ្ធភាពទៅថ្ងៃមុខក្នុងការវាយលុកទីផ្សារ​ហ៊ុនសាធារណៈ ដើម្បីទទួលបាននូវការបន្ថែម​ដើម​ទុន និងសម្រួលដល់​ការ​បែង​ចែក​ការលក់​ភាគ​ហ៊ុនរបស់ម្ចាស់ភាគហ៊ុន។​ ចំនួនអ្នក​ប្រើ​ប្រាស់​Facebook​បានកើនឡើងដល់ទៅ៩០១ ។ ក្រុមហ៊ុនFacebook កំពុងឈានមុខក្នុង​បណ្តាញ​សង្គមលើគ្រប់ប្រទេស ហើយប្រទេស​ដែល​គួរ​ឲ្យកត់​សម្គាល់មានប្រទេសចិន និងរុស្ស៊ី ៕
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews