Sunday, May 6, 2012

ប្រទេសផលិតប្រេងច្រើន​បំផុតក្នុង​លោក

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៤៥

ទំព័រ សេដ្ឋកិច្ច​សាកល
អ្នកជំនាញនិយាយថា តម្លៃ​ប្រេង​ថ្លៃ​ហួស​មាឌ មួយផ្នែក​ធំមកពីមាន​ការបារម្ភថា ប្រទេស​អ៊ីរ៉ង់នឹងបិទផ្លូវ​សមុទ្រ Strait Of Hormuz  ជា​ការ​ឆ្លើយ​តប​​​ចំ​ពោះ​សហរដ្ឋអាមេរិក​និង​ទ្វីប​អឺរ៉ុប​ដែលប្រឆាំងនឹង​ កម្មវិធីនុយក្លេអ៊ែររបស់​ខ្លួន ។

ប្រទេសអ៊ីរ៉ង់ជាប្រទេសផលិតប្រេងធំបំផុត១​ក្នុងពិភពលោក អាចរង្គោះរង្គើដោយ​សារ​ព្រិត្តិការណ៍​នយោ​បាយ​ ​តួយ៉ាង​ដូច​ជា​ព្រឹត្តិ​ការណ៍​រំជើបរំជួលក្នុងប្រទេសលីប៊ីក្នុង​ឆ្នាំ​២០១១ ។ នាពេលនោះ ប្រទេសលីប៊ីស្ថិតក្នុង​លំដាប់​លេខ​១៧ ​ក្នុងនាមជាប្រទេសផលិត​ប្រេង​ធំបំផុតក្នុង​លោក តែបច្ចុប្បន្ន​​ស្ថិត​នៅ​លំដាប់​លេខ២៥ ។ដើម្បីងាយ​​យល់​ពីការ​ប៉ះ​ពាល់​ទីផ្សារ​ប្រេង​ពិភព​លោក ចំណុច​សំខាន់​ដែល​​ត្រូវ​តាមដាន គឺ​ចំនួន​នៃការផលិតប្រេងប្រចាំថ្ងៃរបស់​ប្រទេស​មួយនោះ ។ ទិន្នន័យរបស់​ស្ថាប័ន​ព័ត៌​មាន​ថាមពល ​​(EIA)​ ដែលជាផ្នែកមួយ​នៃក្រសួង​ថាម​ពល​អាមេរិក និងបណ្តាញសារព័ត៌មាន CNBC ក៏យកការផលិតប្រេងធំបំផុតរបស់​ប្រទេស​មួយ​ជាមូលដ្ឋានក្នុង​ការ​តាម​ដាន​ដែរ​ ។
យោងតាម EIA​ បាន​ឱ្យ​ដឹង​ថា ការ​បូម​ប្រេង​ក្នុង​ពិភព​លោករាល់ថ្ងៃមានចំនួន៨៨,៧៦​លាន​បា​រ៉ែល ។ ប្រទេសនៅតំបន់មជ្ឈិម​បូព៌ា​​កាន់កាប់​ការ​ផលិតប្រេង៣១ភាគរយ អាមេរិក​ខាង​ជើង​២០​ភាគ​រយ  តំបន់ Eurasia ១១ភាគ​រយ តំបន់អាហ្វ្រិក​ អាស៊ី និង​តំបន់​អូសេអានី៩​ភាគ​​រយ តំបន់កណ្តាល ភាគខាងត្បូងអាមេរិក និងអឺរ៉ុប៥ភាគរយ ។ ខាងក្រោមនេះជាឈ្មោះ​ប្រទេសដែលផលិត​ប្រេងច្រើនបំផុតក្នុងពិភពលោក៖
១. ប្រទេសអារ៉ាប់ប៊ីសាអូឌីត
ចំនួនប្រេងផលិតប្រចាំថ្ងៃ១១,៧៥លាន ​បារ៉ែល នាំ​ចេញ​​​ទៅ​កាន់ពិភព​លោក​ចំនួន​១៣,២៤ភាគរយ និង​នាំចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិកចំនួន១,៤២លានបារ៉ែលក្នុងមួយ​ថ្ងៃខណៈ​​ ប្រេងបម្រុង​​មាន​ចំនួន២៦២,៦ពាន់​លានបារ៉ែល ។
២.សហរដ្ឋអាមេរិក
ចំនួនប្រេងផលិតប្រចាំថ្ងៃ១០,៥៩លាន ​​   បា​រ៉ែល នាំ​ចេញ​ទៅ​កាន់ពិភពលោក​ចំនួន​១១,៩៤​​ភាគរយ និង​មាន​ប្រេងបម្រុង​ចំនួន​២០,៦៨​ពាន់​លានបារ៉ែល ។
៣.ប្រទេសរុស្ស៊ី
ចំនួនប្រេងផលិតប្រចាំថ្ងៃ១០,៣លាន ​បារ៉ែលនាំ​ចេញ​​ទៅ​កាន់ពិភពលោក​ចំនួន​១១,៦៤​ភាគរយ និង​​នាំចេញ​ទៅកាន់​សហរដ្ឋ​អាមេរិកចំនួន៥៧២.០០០បារ៉ែលក្នុងមួយថ្ងៃ ខណៈប្រេងបម្រុង​មាន​ចំនួន៦០ពាន់លាន​បារ៉ែល ។
៤.ប្រទេសចិន
ចំនួនប្រេងផលិតប្រចាំថ្ងៃ៤,១៩លាន ​បារ៉ែល នាំ​ចេញ​ទៅ​កាន់ពិភពលោកចំនួន៤,៧​ភាគ​រយ និង​​នាំចេញ​ទៅកាន់សហរដ្ឋ​អាមេរិក​ចំនួន២.០០០បារ៉ែលក្នុងមួយថ្ងៃ ខណៈ​ប្រេង​បម្រុង​​មាន​ចំនួន២០,៣៥​ពាន់​លាន​បារ៉ែល។
៥.ប្រទេសអ៊ីរ៉ង់
ចំនួនប្រេងផលិតប្រចាំថ្ងៃ៤,១៣លាន ​​​     បា​រ៉ែល នាំ​ចេញ​ទៅ​កាន់ពិភពលោក​ចំនួន​៤,៦​ភាគ​រយ តែ​​​គ្មានការនាំចេញទៅកាន់​សហរដ្ឋ​អាមេរិក​ទេ ខណៈ​ប្រេងបម្រុង​មាន​ចំនួន​១៣៧​ពាន់​លានបារ៉ែល ។
៦.ប្រទេសកាណាដា
ចំនួនប្រេងផលិតប្រចាំថ្ងៃ៣,៩២លាន ​ បា​រ៉ែល នាំ​ចេញ​​ទៅ​កាន់ពិភពលោ​កចំនួន​៤,៤​ភាគ​រយ និង​នាំចេញ​ទៅកាន់សហរដ្ឋអាមេរិក​ចំនួន​៣,០១លានបារ៉ែលក្នុងមួយថ្ងៃ ខណៈ​ប្រេងបម្រុង​មាន​ចំនួន១៧៥,២១​ពាន់​លាន​បារ៉ែល ។
៧.ប្រទេសអារ៉ាប់អេមីរ៉ាតអារ៉ាប់រួម
ចំនួនប្រេងផលិតប្រចាំថ្ងៃ៣,២៣លាន ​ បា​រ៉ែល នាំ​ចេញ​ទៅ​កាន់ពិភពលោកចំនួន​៣,៦​ភាគ​រយ និង​នាំចេញទៅកាន់សហរដ្ឋ​អាមេរិក​ចំនួន​៣៥.០០០បារ៉ែលក្នុងមួយថ្ងៃ ខណៈ​ប្រេងបម្រុងមាន​​​ចំនួន៩៧,៨ពាន់លានបារ៉ែល ។
៨.ប្រទេសម៉ិចស៊ិក
ចំនួនប្រេងផលិតប្រចាំថ្ងៃ២,៩៥លាន បា​រ៉ែល នាំ​ចេញ​ទៅ​កាន់ពិភពលោកចំនួន​៣,៣​ភាគរយ និង​នាំចេញ​ទៅ​កាន់​សហ​រដ្ឋអា​មេ​រិក​ចំនួន​១,១១លានបារ៉ែលក្នុងមួយថ្ងៃ ខណៈ​ប្រេង​បម្រុង​មាន​ចំនួន១០,៤២ពាន់​លានបារ៉ែល ។
៩.ប្រទេសប្រេស៊ីល
ចំនួនប្រេងផលិតប្រចាំថ្ងៃ២,៨លានបារ៉ែលនាំ ​ចេញ​ទៅ​កាន់ពិភពលោកចំនួន​៣,១៥​ភាគ​រយ និង​នាំចេញទៅ​កាន់សហរដ្ឋ​អាមេរិក​ចំនួន​៣២១.០០០បារ៉ែល ខណៈ​​ប្រេង​បម្រ​ុង​​មាន​ចំនួន​១២,៨៦​ពាន់លានបារ៉ែល ។
១០.ប្រទេសគុយវ៉ែត
ចំនួនប្រេងផលិតប្រចាំថ្ងៃ២,៧៥លាន ​បារ៉ែល នាំ​ចេញ​ទៅ​កាន់ពិភពលោក​ចំនួន​៣,១​ភាគរយ និង​​នាំចេញ​ទៅកាន់សហរដ្ឋអាមេ​រិក​ចំនួន៣៥២.០០០បារ៉ែលក្នុងមួយថ្ងៃ ខណៈ​ប្រេង​បម្រុងមាន​​​ចំនួន១០៤ពាន់លានបារ៉ែល ៕
 

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews